As Cambodians began the first of three days of New Year celebrations, the country’s political leaders took the occasion to spread well-wishes, and messages, of their own.
Kong Sothanarith, VOA Khmer
Phnom Penh Wednesday, 14 April 2010

“May the goddess named Mundia Devy of the New Year protect all Cambodian people, making them goodhearted and living with honor and mutual understanding,” Chea Sim, the president of the Cambodian People’s Party and the Senate, wrote in a holiday missive.
In a public message, Prime Minister Hun Sen promised his government would “make further efforts to strengthen peace and stability and push forward social and economical development.”
The government had done well in preserving peace and territorial integrity over the past year, Hun Sen said, alluding to the ongoing military standoff at the border near Preah Vihear temple and the weathering of the global economic crisis.
Opposition leader Sam Rainsy, meanwhile, said in his own New Year message that “the agricultural system in Cambodia is weak,” a reference to predictions by astrologers that Cambodia could face hot weather and damage from insects in the Year of the Tiger.
Kem Sokha, president of the opposition-aligned Human Rights Party, said in the past year Cambodia had faced political problems, attacks on parliamentarians, drug use and human trafficking.
In the upcoming year, he said, his party will work “to ensure democracy, application of the rule of law and respect for human rights.”
--------
អ្នកនយោបាយឆ្លៀតបញ្ចូលនយោបាយក្នុងសារបុណ្យចូលឆ្នាំថ្មី
ដោយ គង់ សុឋានរិទ្ធ
ភ្នំពេញ ថ្ងៃពុធ, 14 ខែមេសា 2010
ក្រុម មន្រ្ដីក្នុងគណបក្សកាន់អំណាច និងមន្ដ្រីក្នុងគណបក្សជំទាស់ បានទាញយកឱកាសនៃពិធី បុណ្យចូលឆ្នាំប្រពៃណីជាតិ ធ្វើការបង្ហាញការឃោសនានយោបាយរៀងៗខ្លួន ដោយលាយឡំជា មួយនិងសារជូនពរឆ្នាំថ្មី។
ឆ្នាំថ្មី ឆ្នាំខាល ទោស័ក ពុទ្ធសករាជ ២៥៥៤ ដែលបានចូលជាធរមានចាប់តាំងពីព្រឹកម៉ោង៧:៣៦ នាទី នៅថ្ងៃពុធនេះ។
លោក ជា ស៊ីម ប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានព្រឹទ្ធសភា មានប្រសាសន៍នៅក្នុង សារជូនពរឆ្នាំថ្មី ដែលអានដោយប្រព័ន្ធផ្សព្វផ្សាយរបស់រដ្ឋាភិបាល លោក ជា ស៊ីម ប្រាថ្នាចង់ឲ្យ មានការរួបរួមនៃប្រជាជាតិខ្មែរទាំងមូល ក្រោមការការពារនៃទេវតាឆ្នាំថ្មីនេះ។
«សូមទេវតាឆ្នាំថ្មី ព្រះនាមមណ្ឌាទេវី ជួយអភិបាលគ្រប់គ្រងថែរក្សាគាំពារ ប្រជាពលរដ្ឋខ្មែរគ្រប់រូប ឲ្យមានទឹកចិត្តជ្រះថ្លាជាកុសល្យ កសាងជីវភាពដោយកិតិ្តយសថ្លៃថ្នូរ មានការយោគយល់សណ្ដោស ប្រណីមេត្តាគ្នា ក្នុងសុខសន្ដិភាព ស្ថិរភាពរឹងមាំ»។
ក្នុងពេល ជាមួយគ្នានេះដែរ លោក ហ៊ុន សែន នាយករដ្ឋមន្ដ្រីកម្ពុជា នៅក្នុងសារជូនពររបស់ខ្លួន បានរំឭកពីឧបទេហេតុខ្យល់ព្យុះកំបុតត្បូង កេតសាណា និងវិបត្តិសេដ្ឋកិច្ច ដែលប្រទេសបានជួបប្រទះ នាឆ្នាំកន្លងទៅ។ ក្នុងសារដែលត្រូវអានដោយប្រព័ន្ធផ្សាព្វផ្សាយរបស់រដ្ឋ លោក ប្រមុខរដ្ឋាភិបាល បានលើកសរសើរថា ប្រទេសកម្ពុជា នៅក្នុងឆ្នាំចាស់ ឆ្នាំ ២០០៩ ក៏រក្សាបាននូវឯកភាពជាតិ បូរណភាពទឹកដី ស្ថិរភាពនយោបាយ និងសមិទ្ធិផលជាច្រើនទៀត ដូចជាធារាសាស្រ្ដ និងហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ និងផលស្រូវដ៏លើសលុប។
លោក ហ៊ុន សែន ដែលជាអនុប្រធានគណបក្សកាន់អំណាចផងនោះ ក្រៅពីជូនពរដល់ប្រជានុរាស្ដ្រដូចមេបក្សរបស់ខ្លួន ក៏បានបង្ហាញអំពីទិសដៅដែលរដ្ឋាភិបាលរបស់លោកត្រូវធ្វើនៅក្នុង ឆ្នាំថ្មី នេះដែរ។
«សម្រាប់ឆ្នាំថ្មីនេះ រាជរដ្ឋាភិបាលនឹងខិតខំបន្ថែមទៀត ក្នុងការពង្រឹងសន្ដិសុខ ស្ថិរភាព សន្ដិភាព នៅទូទាំងប្រទេស ដើម្បីជំរុញការអភិវឌ្ឈសេដ្ឋកិច្ចសង្គម និងបន្ដពង្រឹងកិច្ចសហប្រតិបត្តិការ អន្ដរជាតិ»។
យោងតាមទំនាយ របស់មហាសង្រ្កានឆ្នាំថ្មី ឆ្នាំខាល បានបង្ហាញថា ប្រទេសកម្ពុជា នៅឆ្នាំ២០១០ នេះ របរពាណិជ្ជកម្ម ការវិនិយោគ នឹងល្អប្រសើរជាងឆ្នាំចាស់ ហើយប្រទេសកម្ពុជាក៏នឹងមានទំនាក់ ទំនងកាន់តែប្រសើរជាមួយបស្ចឹមប្រទេសដែរ។ ដោយឡែកផលកសិកម្ម ជាពិសេសផលស្រូវអាច នឹងទទួលការខូចខាតពាក់កណ្ដាលនៃផលសរុប ដោយសារតែសត្វល្អិតស៊ីបំផ្លាញ។
យ៉ាងដូច្នេះហើយ នៅក្នុងសារជូនពររបស់ខ្លួនជូនដល់ជនរួមជាតិ លោក សម រង្ស៊ី ប្រធានគណបក្ស ជំទាស់ សម រង្ស៊ី ដែលកំពុងតែសិ្ថតនៅក្រៅប្រទេស បានរិះគន់ថា ការអនុវត្តនយោបាយកសិកម្មនៅប្រទេសកម្ពុជា មានការអន់ថយ ហើយប្រជាពលរដ្ឋទាំងអស់គ្នាចាំបាច់ត្រូវធ្វើការកែប្រែ ទៅតាមបែបកសិកម្មទំនើប។ លោក សម រង្ស៊ី លើកឡើងថា នេះគឺជាគោលការណ៍មួយរបស់គណបក្ស របស់លោក ដើម្បីជួយលើកស្ទួយវិស័យកសិកម្មនៅក្នុងប្រទេស។
ដោយឡែក ប្រធានគណបក្សសិទ្ធិមនុស្ស លោក កឹម សុខា មុននឹងធ្វើការជូនពរ ដល់ជនរួមជាតិខ្មែរ លោកបានរំឭកនៅក្នុងសារកម្រាស់បីទំព័រ អំពីបញ្ហាប្រឈមរបស់ប្រទេសកម្ពុជា នៅក្នុងឆ្នាំកន្លង ទៅ មានជាអាទិ៍ទំនាស់ដីធ្លី ការដកហូតអភ័យឯកសិទ្ធិតំណាងរាស្ដ្រ ការចាប់អ្នកយកព័ត៌មានដាក់ ពន្ធនាគារ ការប្ដឹងផ្ដល់រវាងអ្នកនយោបាយ ការជួញដូរផ្លូវភេទ និងគ្រឿងញៀន និងបញ្ហាអសន្ដិសុខ សង្គម។
ហេតុនេះហើយលោក កឹម សុខា បានបង្ហាញពីគោលជំហរនៃគណបក្សរបស់លោកក្នុងការ ពង្រឹងលទ្ធិប្រជាធិបតេយ្យ ជំរុញការគោរពសិទ្ធិមនុស្ស និងការអនុវត្តនូវគោលការណ៍នីតិរដ្ឋ៕

0 ความคิดเห็น:
แสดงความคิดเห็น