Cambodians sit on a taxi as they leave Phnom Penh April 13, 2010 to return to their hometowns to celebrate the Khmer New Year from April 14-16. REUTERS/Chor Sokunthea
Heng Reaksmey, VOA Khmer
Phnom Penh Wednesday, 14 April 2010
The government’s committee on traffic safety is urging all travelers to exercise caution on the roads as they begin the three-day New Year holiday.
The roads are heavily trafficked in the run-up to the holiday, with many accidents coming from drunk or careless driving.
In only three days over last year’s celebrations, 52 people were killed and 233 seriously injured in more than 500 accidents, the National Committee for Traffic Safety said in a statement Wednesday.
Him Yann, chief of traffic police for Phnom Penh, told VOA Khmer that as much as 80 percent of the capital’s population will travel to the countryside to celebrate the coming Year of the Tiger.
“If we don’t pay attention to traffic accidents, they will happen all the time,” he said. “Drunk drivers are banned."
------
ពលរដ្ឋត្រូវប្រុងប្រយ័ត្នអំពីគ្រោះថ្នាក់ចរាចរណ៍អំឡុងចូលឆ្នាំ
ដោយ លោក ហេង រស្មី វីអូអេ ខ្មែរ
ភ្នំពេញ ថ្ងៃពុធ, 14 ខែមេសា 2010
ក្រសួង សាធារណៈការបានអំពាវនាវឱ្យប្រជាពលរដ្ឋប្រុងប្រយ័ត្នចំពោះគ្រោះ ថ្នាក់ចរាចរណ៍ក្នុងអំឡុងពេលចូលឆ្នាំ។ ការអំពាវនាវនេះបានកើតឡើងបន្ទាប់ពីកាលពីឆ្នាំទៅបានសម្លាប់ មនុស្ស៥២នាក់និងជាង៤០០នាក់ផ្សេងទៀតរងរបួសក្នុងប្រទេសកម្ពុជា ដោយសារគ្រោះថា្នក់ចរាចរណ៍ពេលចូលឆ្នាំ។
គណៈកម្មាធិការជាតិ សុវត្ថិភាពចរាចរណ៍របស់ក្រសួងសាធារណៈការនិងដឹកជញ្ជូនបានអំពាវនាវ ដល់អ្នកប្រើប្រាស់ផ្លូវថ្នល់ទាំងអស់ឱ្យមានការប្រុងប្រយ័ត្ន ចំពោះគ្រោះថ្នាក់ចរាចរណ៍ជាយថាហេតុក្នុងអំឡុងរយៈពេលបីថ្ងៃនៃ ថ្ងៃបុណ្យចូលឆ្នាំខ្មែរប្រពៃណីជាតិដែលនឹងចាប់ផ្ដើមនៅថ្ងៃពុធ នេះហើយគ្រោងនឹងបញ្ចប់នៅថ្ងៃសុក្រចុងសបា្តហ៍នេះ។
យោងតាម សេចក្តីប្រកាសរបស់លោក ត្រាំ អ៊ីវតឹក រដ្ឋមន្រ្តីក្រសួងសាធារណៈការនិងដឹកជញ្ជូននិងជាប្រធានគណៈកម្មាធិ ការជាតិសុវត្ថិភាពចរាចរណ៍បានឱ្យដឹងថា គ្រោះថា្នក់ចរាចរណ៍បានកើតឡើងបណ្តាលមកពីអ្នកបើកបរខ្វះការប្រុង ប្រយ័ត្ននិងមានការរំលោភបំពានចំពោះច្បាប់ចរាចរណ៍ អ្នកបើកខ្លះបានបញ្ជារថយន្តក្នុងល្បឿនលឿនហួសកំណត់និងអ្នកខ្លះ ទៀតបើកបរក្រោមឥទ្ធិពលនៃគ្រឿងស្រវឹង។
ក្នុងអំឡុងឆាំ្ន២០០៩ កន្លងទៅនេះក្នុងថ្ងៃបុណ្យចូលឆ្នាំខ្មែររយៈពេលតែបីថ្ងៃ ប៉ុណ្ណោះមានករណីគ្រោះថា្នក់ចរាចរណ៍ដែលបណ្តាលឱ្យរងគ្រោះមនុស្ស ចំនួន៥០៩នាក់ ក្នុងនោះមាន៥២នាក់បានស្លាប់បាត់បង់ជីវិត ចំណែកឯ២៣៣នាក់ផ្សេងទៀតរងរបួសធ្ងន់និង២២៤នាក់រងរបួសស្រាល។ ហើយបើគិតជាមធ្យមមានមនុស្សយ៉ាងតិចជាង១០នាក់បានស្លាប់ក្នុងមួយ ថ្ងៃដោយសារគ្រោះថ្នាក់ចរាចរណ៍ក្នុងពេលបុណ្យចូលឆ្នាំ។
លោក ឧត្តមសេនីយ៍ត្រី ហ៊ឹម យ៉ាន ប្រធាននាយកដ្ឋានសណ្តាប់ធ្នាប់របស់ក្រសួងមហាផ្ទៃបានបញ្ជាក់ថា ប្រជាពលរដ្ឋប្រមាណពី៧០%ទៅ៨០%បានចាកចេញពីទីក្រុងភ្នំពេញ ដើម្បីធ្វើដំណើរទៅជនបទនិងទៅតាមរមណីយដ្ឋាននានា។
លោកបានមាន ប្រសាសន៍ថា អ្នកបើកបរណាដែលស្ថិតក្នុងភាពស្រវឹងត្រូវហាមឃាត់មិនឱ្យបើកបរ ជាដាច់ខាតដើម្បីជៀសវាងគ្រោះថ្នាក់ចរាចរណ៍ជាយថាហេតុ។
«បញ្ហា ទី១គឺអប់រំការផ្សព្វផ្សាយឱ្យយល់ពីច្បាប់។ ហើយរឿងទីពីរហ្នឹងគឺរឿងការអនុវត្តច្បាប់ធ្វើការត្រួតពិនិត្យ របស់សមត្ថកិច្ច បាទ។ ឃើញអ្នកដែលខុសត្រូវតែពិន័យដើម្បីកុំឱ្យអ្នកហ្នឹងបន្តធ្វើខុសត ទៅទៀតរហូតដល់មានគ្រោះថ្នាក់»។
នៅក្នុងសេចក្តីប្រកាសរបស់គណៈ កម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ក៏បានហាមឃាត់នូវការដឹកជញ្ជូន មនុស្សលើសកំណត់ហើយអ្នកបើកបរត្រូវប្រកបដោយសុជីវធម៌និងមានការ អធ្យាស្រ័យឱ្យគ្នាទៅវិញទៅមក។ កាលពីឆ្នាំ២០០៩គ្រោះថ្នាក់ចរាចរណ៍នៅទូទាំងប្រទេសកម្ពុជាបាន បណ្តាលឱ្យជនរងគ្រោះសរុបចំនួន២១.៥១៩នាក់ ក្នុងនោះមានអ្នកស្លាប់ចំនួន១.៧១៧នាក់និងអ្នករងរបួសចំនួន ៧.០២២នាក់។
បើតាមការអះអាងរបស់អង្កការHandicap International បានឱ្យដឹងថា ប្រទេសកម្ពុជាបានបាត់បង់ថវិកាប្រមាណជិត២៥០លានដុល្លារសហរដ្ឋ អាមេរិកក្នុងឆ្នាំ២០០៩ដោយសារគ្រោះថ្នាក់ចរាចរណ៍។
លោកឧត្តម សេនីយត្រី ហ៊ឹម យ៉ានបានមានប្រសាសន៍ថា នៅក្នុងទីក្រុងភ្នំពេញបើតាមច្បាប់អនុញ្ញាត ឱ្យបើកបរក្នុងល្បឿនតែ៤០kmតែប៉ុណ្ណោះក្នុងមួយម៉ោង ហើយនៅពេលចាកចេញពីក្រុងភ្នំពេញត្រូវបើកបរក្នុងល្បឿនកំណត់ពី ៦០ទៅ៩០Km ក្នុងមួយម៉ោងទៅតាមផ្លាកសញ្ញាដែលបានកំណត់៕

0 ความคิดเห็น:
แสดงความคิดเห็น